រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់២០០រៀល និង២០0០រៀលគំរូថ្មី

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់២០០រៀល និង២០០០រៀលគំរូថ្មីជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ធនាគារជាតិ នៃកម្ពុជាបានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់២០០រៀល និង២០០០រៀលត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀតដែលត្រូវបានចេញផ្សាយកន្លងមក។