ទូរស័ព្ទមក:(+855) 23 977 778
ព័ត៌មាននិងព្រឹត្តិការណ៍

ប្រព័ន្ធធនាគារកម្ពុជា នៅតែរក្សាភាពធន់ ទោះសេដ្ឋកិច្ចប្រឈមបញ្ហាច្រើនក្តី

សារព័ត៌មានថ្មីថ្មី៖​ ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងជួបប្រទះនឹងបញ្ហាប្រឈមច្រើនទាំងពីខាងក្រៅ និង ក្នុងស្រុក ប៉ុន្តែប្រព័ន្ធធនាគារកម្ពុជា ​នៅតែបន្តរក្សាបាននូវភាពធន់របស់ខ្លួន និងបន្តរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ក្នុងនោះ ឥណទានដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងប្រមាណ៤,១ភាគរយ ដល់ ៦៣ប៊ីលានដុល្លារក្នុងឆ្នាំ២០២៥។​ក្នុងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារស្ថានភាពភូមិសាស្ត្រ​​​​​​​​...

ទុនបំរុងអន្តរជាតិរបស់កម្ពុជា ឆ្នាំ២០២៥ កើនឡើងដល់ជាង ២៧ពាន់លានដុល្លារ ដែលត្រូវបានចាត់ទុកថាជាកម្រិតខ្ពស់សមស្រប (Video inside)

សារព័ត៌មានភ្នំពេញប៉ុសិ៍៖ ទុនបំរុងអន្តរជាតិរបស់កម្ពុជា ឆ្នាំ២០២៥ បានកើនឡើងជាង ២៧.៥ពាន់លានដុល្លារ ​ដែលធានាដល់ការនាំចូលទំនិញ និងសេវាប្រមាណ៨ខែសម្រាប់គ្រាបន្ទាប់ ដែលត្រូវបាន​បន្តចាត់ទុកថាកម្រិតខ្ពស់សមស្រប។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនេះកម្ពុជា។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ទុនបំរុងអន្តរជាតិរបស់កម្ពុជា ដែលធានាដល់ការនាំចូល​​...

វិស័យធនាគារកត់ត្រាកំណើនមធ្យមនៅឆ្នាំ ២០២៥

សារព័ត៌មានខ្មែរថាម៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបង្ហាញថា ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរក្សាកំណើនមធ្យមនៅឆ្នាំ ២០២៥ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ ទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក្នុងស្រុក និងក្រៅស្រុកក៏ដោយ។របាយការណ៍នេះបានអោយដឹងទៀតថា ប្រាក់កម្ចីបានកើនឡើង ៤,១ ភាគរយធៀបនឹងឆ្នាំមុន ដល់ ៦៣ ពាន់លានដុល្លារ​​​​​​​​...

រដ្ឋ បន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់ដាច់ឆ្នាំ ២០២៦

សារព័ត៌មានថ្មីថ្មី៖​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​​ប្រកាស​បន្ត​លើកលែង​ និង​អនុគ្រោះ​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ​ឬសិទ្ធិ​កាន់​កាប់​អចលនទ្រព្យ (លំនៅឋាន ឬ​អគារ​សហកម្មសិទ្ធិ) ​ដែល​មាន​តម្លៃ​ក្រោម ​ឬស្មើ ឬលើស ៧ ម៉ឺនដុល្លារ និង ២១ ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៦។​ ​រដ្ឋសម្រេចបែបនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលទិញលំនៅដ្ឋានពីក្រុមហ៊ុនអភិវឌ្ឍន៍នានា។​​​​​​​...

រដ្ឋ ប្រកាសលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ២លានលានរៀល ក្នុងឆ្នាំ២០២៦

សារព័ត៌មានខ្មែរថែមស៍៖ សម្រាប់ឆ្នាំ២០២៦​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបោះផ្សាយលក់មូលបត្ររដ្ឋ (សញ្ញាប័ណ្ណ/ប័ណ្ណបំណុល) ក្នុងទំហំ ២ ១១៤ ០០០ លានរៀល (ប្រមាណ៥០០លានដុល្លារអាម៉េរិក)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី៩ ខែមករា ដែលការបោះផ្សាយលក់មូលបត្ររដ្ឋនេះ នឹងត្រូវធ្វើឡើងតាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform ...

កម្ពុជាឈរនៅលំដាប់កំពូលអាស៊ានក្នុង «ការស្ទង់មតិសេវាហិរញ្ញវត្ថុ» របស់ធនាគារពិភពលោក

សារព័ត៌មានខ្មែរថាម៖ កម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងតំបន់អាស៊ានសម្រាប់សេវាកម្មហិរញ្ញវត្ថុក្នុងការស្ទង់មតិ Business Ready (B-READY) 2025 របស់ធនាគារពិភពលោក ដែលជាសមិទ្ធផលសំខាន់មួយសម្រាប់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា។ការស្ទង់មតិដែលចេញផ្សាយកាលពីសប្តាហ៍មុន បានផ្តល់ពិន្ទុដល់កម្ពុជាចំនួន ៨៤.៤៥ លើ ១០០ ក្នុងប្រភេទ​​​...

ធនាគារអេស៊ីលីដា ត្រៀមលុបបំណុល៣២លានដុល្លារ ដល់កងទ័ពពលី និងរបួស នៅសមរភូមិមុខ

សារព័ត៌មានថ្មីថ្មី៖ធនាគារអេស៊ីលីដា ត្រៀមលុបបំណុលប្រមាណ៣២លានដុល្លារ​អាម៉េរិកដល់យោធិនពលី ពិការ និងរបួសនៅសមរភូមិមុខដែលជាអតិថិជនរបស់ខ្លួន។ ធនាគារក្នុងស្រុកមួយនេះ ក៏ពន្យារពេលការសងត្រឡប់របស់អតិថិជនជាពលរដ្ឋភៀសសឹកក្នុងទំហំទឹកប្រាក់៧០លានដុល្លារផងដែរ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា។អេស៊ីលីដាមាន២៥សាខា-ការិយាល័យដែលស្ថិតនៅខេត្តទាំង៧របស់កម្ពុជា​​...

កម្ពុជាសម្រេចលើកលែង«ទិដ្ឋការ ឬVISA» សាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ មិថុនា ដល់១៥ តុលា ២០២៦

សារព័ត៌មានស៊ីស៊ីថែមស៍៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២ធ្នូ ម្សិលមិញ បានសម្រេចផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ក្នុងអំឡុងពេល ៤ខែ ​​​​​​​​​គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦។នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយយោងតាមចំណាររបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ការអនុវត្តផ្ដល់ការលើកលែងទិដ្ឋាការសាកល្បង​​​​ស...

សួស្តីឆ្នាំថ្មី២០២៦

ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមគោរពជូនពរ ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី ទទួលបានជោគជ័យគ្រប់កិច្ចការទាំងអស់ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ...

ធនាគារជាតិនៃកម្ពុជានិងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជំរុញកិច្ចការពារអតិថិជននិងចំណេះដឹងហិរញ្ញវត្ថុ

សារព័ត៌មានខ្មែរថែម៖ ធនាគារជាតិនៃកម្ពុជា (NBC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចការពារអតិថិជន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងភ្នំពេញកាលពីថ្ងៃពុធ។យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីម្សិលមិញ លោកស្រី ជា សិរី ​​​​​​​​...

សមតុល្យឥណទានអាជីវកម្មខ្នាតតូចរបស់កម្ពុជាឈានដល់ ៣៦ ពាន់លានដុល្លារ

សារព័ត៌មានថ្មីថ្មី៖ សមតុល្យឥណទានអាជីវកម្មខ្នាតតូចរបស់កម្ពុជាបានឈានដល់៣៦,១៨ ពាន់លានដុល្លារនៅចុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីចំនួនសរុបនៃប្រាក់កម្ចីដែលនៅសេសសល់ក្នុងទីផ្សារឥណទានរបស់កម្ពុជានេះបើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) ដែលចេញផ្សាយកាលពីម្សិលមិញ។របាយការណ៍ឥណទានត្រីមាសរបស់ CBC បង្ហាញថា ឥណទានអាជីវកម្មខ្នាតតូចបានកត់ត្រាលទ្ធផលចម្រុះ ដោយចំនួនគណនីប្រាក់​​​​...

អ្នកមានគណនី«ប្រាក់រៀល» អាចទូទាត់ថ្លៃទំនិញ-សេវានានានៅសិង្ហបុរីបានតាម QR Code

សារព័ត៌មានថ្មីថ្មី៖ ចាប់ពីពេលនេះទៅពលរដ្ឋដែលមានគណនីធនាគារជា«ប្រាក់រៀល» គឺអាចប្រើប្រាស់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មនានានៅសិង្ហបុរីបានយ៉ាងងាយស្រួលតាមរយៈការស្កេន RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។​ ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីធនាគារជាតិប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមQR Code  រវាងកម្ពុជា និង សិង្ហបុរី។​​​​​​...

កំណើនល្អ សមតុល្យឥណទានលក់រាយបានឈានដល់ជាង១៦ពាន់លានដុល្លារនៅក្នុងត្រីមាសទី៣ ដែលឆ្លុះបញ្ចាំងពីតម្រូវការបន្តសម្រាប់ការខ្ចីប្រាក់របស់អ្នកប្រើប្រាស់ទូទាំងប្រទេស

សារព័ត៌មានខ្មែរថាមស៍៖ ទីផ្សារឥណទានលក់រាយរបស់កម្ពុជាបានបន្តពង្រីកក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសមតុល្យឥណទានលក់រាយសរុបបានកើនឡើងដល់១៦,១៧ពាន់លានដុល្លារនៅចុងខែកញ្ញា នេះបើយោងតាមសន្ទស្សន៍ឥណទានលក់រាយដែលចេញផ្សាយដោយការិយាល័យឥណទានកម្ពុជា(CBC)។ នេះតំណាងឱ្យការកើនឡើង១,២២ភាគរយ ដែលឆ្លុះបញ្ចាំងពីតម្រូវការបន្តសម្រាប់ការខ្ចីប្រាក់របស់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ចំនួនសរុបនៃគណនីប្រាក់កម្ចីលក់​​...

អង្ករ«ផ្ការំដួល»របស់កម្ពុជាឈ្នះពានរង្វាន់លើកទី ៧

សារព័ត៌មានកម្ពុជាថ្មី៖ អង្ករពូជ«ផ្ការំដួល» របស់កម្ពុជា ​ទទួលបានជ័យលាភីលេខ១ ​សម្រាប់ឆ្នាំ ២០២៥ ​ជាអង្ករល្អដាច់គេលំ​ដាប់​ថ្នាក់ពិភពលោក នៅក្នុងកម្មវិធីប្រកួតប្រជែង នៃ​សន្និសីទស្រូវអង្ករពិភពលោកនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នេះជាលើកទី ៧ ហើយដែលអង្ករកម្ពុជា បានទទួល​ជ័យលាភីជាអង្ករដែលមានគុណភាពល្អ ហើយនេះ គឺជាមោទនភាពសម្រាប់...

ពន្ធលើចំណេញមូលធន២០ភាគរយ នឹងត្រូវអនុវត្តចាប់ពីដើមឆ្នាំ២០២៦តទៅ

សារព័ត៌មានថ្មីថ្មី៖ ពន្ធលើចំណេញមូលធន២០ភាគរយចំពោះទ្រព្យទាំង ៦ ប្រភេទ រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ នឹងត្រូវចាប់ផ្តើមអនុវត្តដំណាលគ្នា ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ។ នេះបើតាមសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៣០ ខែតុលានេះ។​មែនទែនទៅ, រដ្ឋាភិបាលមានផែនការអនុវត្ត...