អនុស្សរណៈយោគយល់គ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និង ធនាគាឯកទេសរវីងខេមបូឌាលីមីតធីត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលេខ៖ ១១៩១០១-០៤ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់កិច្ចព្រមព្រៀងកម្រិតសេវាកម្មជាដៃគូដ៏ទូលំទូលាយឬ ហៅកាត់ថា PSLA។

គោលបំណងនៃកិច្ចព្រមព្រៀងកម្រិតសេវាកម្ម ជាដៃគូដ៏ទូលំទូលាយនេះគឺ ដើម្បីបង្ហាញពីទំនាក់ទំនង និង   ការរំពឹងទុកដើម្បីផ្តល់ជូននូវគុណភាព សុវត្ថិភាព ក៏ដូចជាសេវាកម្មឌីជីថលដល់អតិថិជនក្នុងការសងប្រាក់កម្ចី និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗទៀតជាមួយគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ជី ប៊ី ម.ក តាមរយៈសេវាកម្មវីង។

ថ្ងៃនេះអតិថិជនអាចធ្វើការទូទាត់បង់ប្រាក់កម្ចី ដោយផ្ទាល់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក តាមរយៈគណនីវីងពីកម្មវិធីស្មាតហ្វូនផ្ទាល់ខ្លួន ឬស្វែងរកភ្នាក់ងារវីងដែលនៅជិតបំផុត សម្រាប់ធ្វើប្រតិបត្តិការទូទាត់ប្រាក់ ដើម្បីកាត់បន្ថយការចំណាយពេល ទៅកាន់បញ្ជរបង់ប្រាក់របស់គ្រឹះស្ថាន(នៅការិយាល័យជាដើម) ។

 

សូមចុចនៅទីនេះសម្រាប់ការណែនាំអំពីការទូទាត់វិក្កយបត្រជាមួយវីង USSD

សូមចុចនៅទីនេះសម្រាប់ការណែនាំអំពីការទូទាត់វិក្កយបត្រជាមួយវីងតាមទូរស័ព្ទដៃ

លិខិតអនុញ្ញាត្តលើសេវាកម្មភ្នាក់ងារទូទាត់ប្រាក់រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ G B និង ធនាគាឯកទេសរវីងខេមបូឌាលីមីតធីត