គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

អាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រផ្សេងៗ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចូលរួមផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយសេចក្តីរីករាយ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានប្រាក់ចំណូលពីកំរិតទាបឡើងទៅ នៅក្នុងប្រទេស និងចូលរួមគាំទ្រដល់ផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០៣០ របស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។                                                                                                                                                   

វិញ្ញាបនបត្រ បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ០០០៤៣៩០៩, ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ 



អាជ្ញាប័ណ្ណពី NBC

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជាលេខ ម.ហ ៩២ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។ 

វិញ្ញាបនបត្រ CMA

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក៏បានក្លាយជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដែលមានវិញ្ញាបនបត្រសមាជិក លេខ១២២/ ២០ ស៊ីអ៊ឺមអេ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ 

វិញ្ញាបនបត្រ ប.ស.ស

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ត្រូវបានចុះបញ្ជីក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលមានវិញ្ញាបនបត្រលេខ០៣/២០២០ ប.ស.ស បកចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០។

វិញ្ញាបនបត្រថ្លែងអំណរគុណ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលលិខិតថ្លែងអំណរគុណពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពីការចូលរួមថវិការ ជួយសង្គោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់នៅប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០២០ កន្លងទៅនេះ។


វិញ្ញាបនបត្រថ្លែងអំណរគុណ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលលិខិតថ្លែងអំណរគុណពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពីការចូលរួមថវិការ ជួយសង្គោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់នៅប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០២២ កន្លងទៅនេះ។


វិញ្ញាបនបត្រនៃរង្វាន់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់ ជា“អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ (BEST NEW MICROFINANCE PROVIDER CAMBODIA 2022)” ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW (GBAF PUBLICATIONS LTD.) នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។


វិញ្ញាបនបត្រនៃរង្វាន់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់ ជា“អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ (BEST NEW MICROFINANCE PROVIDER CAMBODIA 2022)” ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW (GBAF PUBLICATIONS LTD.) នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។


វិញ្ញាបនបត្រ «អនុលោមភាពសារពើពន្ធ» ប្រភេទ «មាស»

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលវិញ្ញាបនបត្រ «អនុលោមភាពសារពើពន្ធ» ប្រភេទ «មាស» និងលិខិតបញ្ជាក់ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល២ឆ្នាំ  សម្រាប់ឆ្នាំជាប់ពន្ធ២០២៣  ដល់២០២៤។

លិខិតបញ្ជាក់ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ

អបអរសាទរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលបានទទួលលិខិតបញ្ជាក់ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា មានរយៈពេល២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ២០២៣  ដល់២០២៤។