ទូរស័ព្ទមក:(+855) 23 977 778
ព័ត៌មាននិងព្រឹត្តិការណ៍

ប្រាក់រៀល ត្រូវបានក្រុមហ៊ុន Travelex ដាក់ជួញដូរនៅព្រលានយន្តហោះឆុងជីង ប្រទេសចិន

សារព័ត៌មានថ្មីៗ៖ ធុរជន រួមទាំងភ្ញៀវ​ទេ​សចរ​កម្ពុជា និង​ចិន អាច​ប្តូរ​រូបិយ​បណ្ណ​ក្នុងស្រុក ទៅជា​ប្រាក់រៀល​ខ្មែរបាន នៅ​អាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន ពីពេលនេះតទៅ។ ការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Travelex ដែលជា​ក្រុមហ៊ុន​ប្តូរប្រាក់​បរទេស​ឈាន​មុខ​គេ ចាប់ផ្តើម​ជួញដូរ​ប្រាក់រៀល​របស់កម្ពុជាក្នុងបរិវេណព្រលានយន្តហោះឆុងជីង។   ធនាគារជាតិ​ នៃកម្ពុជា បានស...

ការអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថ្នាក់គ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី បី ម.ក ដឹកនាំដោយលោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ ...

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់២០ម៉ឺនរៀល ដើម្បីអបអរខួប២០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិនៃព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០រៀល និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យោងតាមអនុក្រឹត្យលេខ ២៣១-អនក្របក ស្តីពីការចេញផ្សាយធនប័ត្រអនុស្សាចរីយ៍ ប្រភេទ២០០,០០០រៀល ចុះហត្ថលេ...

សេចក្តីជូនដំណឹង

ជូនចំពោះអតិថិជនទាំងអស់ជាទីគោរព គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖ កន្លងមកថ្មីៗនេះ មានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពឆបោកតាមរយៈទំនាក់ទំនងទូរស័ព្ទទៅអតិថិជន ដើម្បីទារប្រាក់ពីអតិថិជនដូចជា៖ ផ្ញើប្រាក់សម្រាប់បង់ឥណទានប្រចាំខែដោយមានការចុះភាគរយ បង់សោហ៊ុយដើម្បីទទួលបានឥណទានរៀបចំឡើងវិញ បង់សេវាអនុម័តកម្ចីរហ័ស និងថ្លៃសេវាផ្សេងៗជាថ្នូរ...

សូមគោរពជូនពរ ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងឱកាសពិធីខួបកំណើត

គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមគោរពជូនពរ បវរសួស្ដី សិរីមង្គល មហាប្រសើរ ជូនចំពោះ ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងឱកាសពិធីខួបកំណើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ...

ឧកញ៉ា តាំង គួងហាវ និងលោកជំទាវ អែម សុគៀង សមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួមបរិច្ចាគថវិកា ១០,០០០ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ឧកញ៉ា តាំង គួងហាវ និងលោកជំទាវ អែម សុគៀង សមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។   ការចូលរួមបរិច្ចាគថវិការបស់ ឧកញ៉ា តាំង គួងហាវ និងលោកជំទាវ អែម សុគៀង តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន...

កិច្ចទទួលស្វាគមន៍របស់ ឧកញ៉ា តាំង គួងហាវ អគ្គនាយក ក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក ចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងដំណើរទស្សនៈកិច្ចចុះសួរសុខទុក្ខកម្មករ និងថ្នាក់គ្រប់គ្រង រោងចក្រថ្មអារ សំបូរ ម៉ាញនីង ស្ថិតនៅក្នុងខេត្តក្រចេះ

ឧកញ៉ា តាំង គួងហាវ អគ្គនាយក ក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក និងជាប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងដំណើរទស្សនៈកិច្ចចុះសួរសុខទុក្ខកម្មករ និងថ្នាក់គ្រប់គ្រង រោងចក្រថ្មអារ សំបូរ ម៉ាញនីង ស្ថិតនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនៈកិច្ចនេះដែរ ...

ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្ដីណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទូទាំងប្រទេស ក្នុងការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ដែលចាស់ ឬប្រឡាក់ ដោយមិនមានគិតកម្រៃសេវា

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ធនាគារជាតិ នៃ កម្ពុជា បានចេញសេចក្ដីណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទូទាំងប្រទេស ក្នុងការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ដែលចាស់ ឬប្រឡាក់ ដោយមិនមានគិតកម្រៃសេវាពីអតិថិជននៅទូទាំងប្រទេស យោងតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ...

របាយការណ៍ប្រចាំឆ្នាំ២០២៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដែលជាឆ្នាំប្រតិបតិ្តការណ៍ទី៤របស់គ្រឹះស្ថាន។ ក្នុងរបាយការណ៍នោះបានបង្ហាញអំពីសកម្មភាពប្រតិបត្តិការ ការពង្រឹកសេវាកម្មជូនអតិថិជន កម្មវិធីអភិបាលកិច្ច កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស កម្មវិធីគាំពារសហគមន៍ និងការទទួលបានសមិទ្ធិផលផ្សេងៗ។                                                                                  ...

លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត

ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ប្រជាប្រិយភាព​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​ធនាគារជាតិនៃកម្ពុជា​​ បាន​អំពាវនាវ​ឱ្យ​ធនាគារ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ និង​សេវាកម្ម​ទូទាត់​ទាំងអស់​ ​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​និង​ពង្រឹង​យន្ត​ការ​គាំទ្រ​អតិថិជន​សម្រាប់​ការ​ដោះស្រាយ​ការ​ក្លែង​បន្លំ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​...

សារលិខិតគោរពជូនពរ

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ (២០២៤) ដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី បារមីទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ឧកញ៉ា តាំង  គួងហាវ និងលោកជំទាវ ព្រមទាំងប...

វឌ្ឍនភាពប្រព័ន្ធទូទាត់ឌីជីថល

យោងតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការទូទាត់ឌីជីថលបានរីកចម្រើនគួរឱ្យកត់សម្គាល់ ស្របតាមដំណើរអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ឌីជីថលមានចំនួន ១.៨ ប៊ីលានប្រតិបត្តិការ ពោលគឺបានកើនឡើង ៦០% ធៀបនឹងឆ្នាំ ២០២២ (១.១ ប៊ីលានប្រតិបត្តិការ) ខណៈដែលចំនួនទឹក...

អំណោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីក្រុមហ៊ុន មរកត ថេកណឡជី ជូនដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

សូមថ្លៃងអំណរអរគុណដល់ក្រុមហ៊ុន មរកត ថេកណឡជី ដែលបានជូនអំណោយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីបប្រពៃណីជាតិខ្មែរ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨។ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ  និងតាមជួយថែរក្សា លោក លោកស្រី នាង កញ្ញា ជាថ្នាក់ដឹកគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមទទួលបាននូវសិរីមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរឿងជានិរន្ដរ៍។ សូមអរគុណ ...

គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុផ្តល់ឥណទានចំនួន ៥.១២ពាន់លានដុល្លារ​ ដល់អតិថិជន ១.៥៧លានគណនី

សារព័ត៌មានខ្មែរថាម៖​ វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​ផ្តល់​ប្រាក់​ក​ម្ចី​សរុប​ចំនួន ៥​,​១​២​ប៊ី​លាន​ដុល្លារ​ ​ដល់​អតិថិជន​ចំនួន​ ​១​,​៥​៧​លាន​នាក់​ ​ជាមធ្យម​ ​៣​,​២​៦​០​ដុល្លារ​ ​ក្នុង​មួយ​គណនី​កាលពីឆ្នាំមុន ​ ​និងបានផ្ដល់ការងារ​ផ្ទាល់​សម្រាប់​ប្រជាជន​ ​២​១​,​៥​៦​៧​នាក់​ ​នៅ​ទូទាំង​ប្រទេស​ជាមួយនឹង​បណ្តាញ​អាជីវកម្ម​ចំនួន​ ​ ៩​០​៤​ការិយាល័យ​។​ របាយការណ៍​ហិរញ្ញវត្ថុ​ផ្នែក​ឥណទាន​ ​ត...

ពីធីចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យ

នារសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលមានអាជ្ញាបណ្ណលេខ ម.ហ ៩២ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ចេញដោយធនាគារជាតិ នៃ កម្ពុជា បានចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យជាមួយក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក ដែលបានចុះបញ្ជីពាណិជ្ជកម្ម លេខៈ០០០២២៧៣០ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ចេញដោយក្រសួងពាណិជ្...