ទូរស័ព្ទមក:(+855) 23 977 778
កម្ពុជាសម្រេចលើកលែង«ទិដ្ឋការ ឬVISA» សាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ មិថុនា ដល់១៥ តុលា ២០២៦

សារព័ត៌មានស៊ីស៊ីថែមស៍៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២ធ្នូ ម្សិលមិញ បានសម្រេចផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ក្នុងអំឡុងពេល ៤ខែ ​​​​​​​​​គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦។នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយយោងតាមចំណាររបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ការអនុវត្តផ្ដល់ការលើកលែងទិដ្ឋាការសាកល្បង​​​​សម្រាប់ពលរដ្ឋចិន គឺរយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់ត បំពេញ E-arrival card។ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមក កម្ពុជាប៉ុន្មានលើកក៏បាន។ 

ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានបើកផ្លូវឱ្យក្រសួងការបរទេសកម្ពុជា ដាក់ស្នើទៅរដ្ឋាភិបាលចិន ដើម្បីពិនិត្យ ឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរ ទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្ដង នាពេលអនាគត ជាពិសេសដើម្បីមានប្រសិទ្ធភាព គួរសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិន ឱ្យបានល្អ និងឆាប់រហ័ស៕

ប្រភព: https://kh.cc-times.com