ព័ត៌មាននិងព្រឹត្តិការណ៍

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅផែនការសកម្មភាពការងារឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និងមានការចូលរួមពីថ្នាក់គ្រប់គ្រងនាយកដ្ឋាន និងបុគ្គលិកផងដែរ។ ល...

ពិធីប្រគល់-ទទួលអំណោយថ្នាំគ្រាប់បុរាណចិន របស់លោកឧកញ៉ា តាំង គួងហាវ ជូនដល់ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា

ឧកញ៉ា តាំង គួងហាវ អគ្គនាយកក្រុមហ៊ុន ជី ប៊ី រ៉េស៊ីដេន និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានអញ្ជើញប្រគល់អំណោយថ្នាំបុរាណចិន LIANHUA QINGWEN JIAONANG ជូនដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញទទួលថ្នាំបុរាណចិន LIANHUA QINGWEN JIAONANG ចំនួន២០.០០០ប្រអប...

ពិធីប្រគល់-ទទួលអំណោយថ្នាំគ្រាប់បុរាណចិន របស់លោកឧកញ៉ា តាំង គួងហាវ ជូនដល់ ក្រសួងយុតិ្តធម៌ នៃព្រះរាជាណាចក្រកម្ពុជា

ឧកញ៉ា តាំង គួងហាវ អគ្គនាយកក្រុមហ៊ុន ជី ប៊ី រ៉េស៊ីដេន និងជាប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានអញ្ជើញប្រគល់អំណោយថ្នាំបុរាណចិន LIANHUA QINGWEN JIAONANG ជូនដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងយុតិ្តធម៌នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ អញ្ជើញទទួលថ្នាំបុរាណចិន LIANHUA QINGWEN JIAONANG ចំនួន ១០.០០០ប្រអប់ នារសៀលថ្ង...

កម្មវិធីចុះកិច្ចព្រមព្រៀងស្តីពីការបញ្ចូលភាគទុនិកបន្ថែមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

ព្រឹកថ្ងៃ១៣ ខែសីហា ឆ្នាំ២០២១ នៅការិយាល័យកណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានរៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងស្តីពីការបញ្ចូលភាគទុនិកបន្ថែម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលមានក្រុមហ៊ុន រីលរីច ឃែភីថល បែនខប ឯ.ក ជាភាគទុនិកបន្ថែមថ្មី។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី HSU, CHIA-CHIA  ជា...

របាយការណ៍ប្រចាំឆ្នាំ ២០២០

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២០ ដែលជាឆ្នាំប្រតិបតិ្តការណ៍ដំបូងរបស់ខ្លួន។ ក្នុងរបាយការណ៍នោះបានបង្ហាញអំពីដំណើរការប្រតិបត្តិការឥណទាន ដំណើរការពង្រឹងគ្រឹះស្ថាន ដៃគូអាជីវកម្មនិងអតិថិជន កម្មវិធីរបស់ថ្នាក់គ្រប់គ្រង និងកម្មវិធីបណ្តុះបណ្តាលនិងអភិវឌ្ឍន៍បុគ្គលិកផ្ទៃក្នុង រួមទាំងកម្មវិធីផ្សងសំណាងវត្ថុអនុស្សាវរីយ៍លើកទឹកចិត្តផ្សេងៗ    ដល់អតិថិជនក្នុងអំឡ...

របាយការណ៍សវនកម្មប្រចាំឆ្នាំ២០២០

ផ្នែកខាងរបាយការណ៍ហិរញ្ញវត្ថុក៏បានលើកឡើងដោយសង្ខេបអំពីរបាយការណ៍សវនកម្មប្រចាំឆ្នាំ២០២០ ស្តីពីការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលបានធ្វើឡើងដោយក្រុមហ៊ុនសវនកម្មឯករាជ្យ Crowe (KH) Co., Ltd. ដែលជាក្រុមហ៊ុនមួយត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិ នៃ កម្ពុជា លើការចាត់តាំងធ្វើជាសវនករឯករាជ្យ ដើម្បីអនុវត្តសវនកម្មឯករាជ្យ...

ពិធីប្រគល់ទទួលប្លង់បំបែកក្បាលដីនិងផ្ទះ

សំរាប់វគ្គទីមួយនេះ ដីនិងផ្ទះចំនួន៣១ល្វែង ត្រូវបានទទួលពីក្រុមហ៊ុនហ្វាយស្តារ រេស៊ីដេន អេស អ ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដើម្បីផ្តល់ជូនអតិថិជនដែលបានទទួលឥណទានគេហដ្ឋានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ កម្មវិធីនេះបានប្រព្រឹត្តឡើងក្រោមវត្តមានអ្នកតំណាងរួមមាន៖ លោក ជេដ្ឋ គីមជិន ជានាយកប្រតិបត្តិនៃមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និង លោក តាំង កៅគៀត ជានាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន...

អនុស្សរណៈយោគយល់គ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និង ក្រុមហ៊ុន ហ្វាយស្តាររេស៊ីដេន អេសអ ឯ.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន ហ្វាយ ស្តារ រេស៊ីដេន អេសអ ឯ.ក សម្រាប់គម្រោងឥណទានគេហដ្ឋានដល់អតិថិជនដែលទិញផ្ទះល្វែង ផ្ទះម៉ាត ផ្ទះអាជីវកម្ម និងវីឡារបស់បុរី ហ្វាយ ស្តារ ទាំងគម្រោងទី១ និងទី២ ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃអនុស្សរណៈយោគយល់គ្នានេះគឺដើម្បីលើកកម្ពស់ភាពជាម្ចាស់គេហដ្ឋានរប...

អនុស្សរណៈយោគយល់គ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និង ធនាគាឯកទេសរវីងខេមបូឌាលីមីតធីត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលេខ៖ ១១៩១០១-០៤ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់កិច្ចព្រមព្រៀងកម្រិតសេវាកម្មជាដៃគូដ៏ទូលំទូលាយឬ ហៅកាត់ថា PSLA។គោលបំណងនៃកិច្ចព្រមព្រៀងកម្រិតសេវាកម្ម ជាដៃគូដ៏ទូលំទូលាយនេះគឺ ដើម្បីបង្ហាញពីទំនាក់ទំនង និង   ការរំពឹងទុកដើម្បីផ្តល់ជូននូវគុណភាព សុវត្ថិភាព ក៏ដូចជាសេវាកម្មឌីជីថលដល...