ទូរស័ព្ទមក:(+855) 23 977 778
ព័ត៌មាននិងព្រឹត្តិការណ៍

ធនាគារជាតិនៃកម្ពុជានិងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជំរុញកិច្ចការពារអតិថិជននិងចំណេះដឹងហិរញ្ញវត្ថុ

សារព័ត៌មានខ្មែរថែម៖ ធនាគារជាតិនៃកម្ពុជា (NBC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចការពារអតិថិជន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងភ្នំពេញកាលពីថ្ងៃពុធ។យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីម្សិលមិញ លោកស្រី ជា សិរី ​​​​​​​​...

សមតុល្យឥណទានអាជីវកម្មខ្នាតតូចរបស់កម្ពុជាឈានដល់ ៣៦ ពាន់លានដុល្លារ

សារព័ត៌មានថ្មីថ្មី៖ សមតុល្យឥណទានអាជីវកម្មខ្នាតតូចរបស់កម្ពុជាបានឈានដល់៣៦,១៨ ពាន់លានដុល្លារនៅចុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីចំនួនសរុបនៃប្រាក់កម្ចីដែលនៅសេសសល់ក្នុងទីផ្សារឥណទានរបស់កម្ពុជានេះបើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) ដែលចេញផ្សាយកាលពីម្សិលមិញ។របាយការណ៍ឥណទានត្រីមាសរបស់ CBC បង្ហាញថា ឥណទានអាជីវកម្មខ្នាតតូចបានកត់ត្រាលទ្ធផលចម្រុះ ដោយចំនួនគណនីប្រាក់​​​​...

អ្នកមានគណនី«ប្រាក់រៀល» អាចទូទាត់ថ្លៃទំនិញ-សេវានានានៅសិង្ហបុរីបានតាម QR Code

សារព័ត៌មានថ្មីថ្មី៖ ចាប់ពីពេលនេះទៅពលរដ្ឋដែលមានគណនីធនាគារជា«ប្រាក់រៀល» គឺអាចប្រើប្រាស់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មនានានៅសិង្ហបុរីបានយ៉ាងងាយស្រួលតាមរយៈការស្កេន RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។​ ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីធនាគារជាតិប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមQR Code  រវាងកម្ពុជា និង សិង្ហបុរី។​​​​​​...

កំណើនល្អ សមតុល្យឥណទានលក់រាយបានឈានដល់ជាង១៦ពាន់លានដុល្លារនៅក្នុងត្រីមាសទី៣ ដែលឆ្លុះបញ្ចាំងពីតម្រូវការបន្តសម្រាប់ការខ្ចីប្រាក់របស់អ្នកប្រើប្រាស់ទូទាំងប្រទេស

សារព័ត៌មានខ្មែរថាមស៍៖ ទីផ្សារឥណទានលក់រាយរបស់កម្ពុជាបានបន្តពង្រីកក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសមតុល្យឥណទានលក់រាយសរុបបានកើនឡើងដល់១៦,១៧ពាន់លានដុល្លារនៅចុងខែកញ្ញា នេះបើយោងតាមសន្ទស្សន៍ឥណទានលក់រាយដែលចេញផ្សាយដោយការិយាល័យឥណទានកម្ពុជា(CBC)។ នេះតំណាងឱ្យការកើនឡើង១,២២ភាគរយ ដែលឆ្លុះបញ្ចាំងពីតម្រូវការបន្តសម្រាប់ការខ្ចីប្រាក់របស់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ចំនួនសរុបនៃគណនីប្រាក់កម្ចីលក់​​...

អង្ករ«ផ្ការំដួល»របស់កម្ពុជាឈ្នះពានរង្វាន់លើកទី ៧

សារព័ត៌មានកម្ពុជាថ្មី៖ អង្ករពូជ«ផ្ការំដួល» របស់កម្ពុជា ​ទទួលបានជ័យលាភីលេខ១ ​សម្រាប់ឆ្នាំ ២០២៥ ​ជាអង្ករល្អដាច់គេលំ​ដាប់​ថ្នាក់ពិភពលោក នៅក្នុងកម្មវិធីប្រកួតប្រជែង នៃ​សន្និសីទស្រូវអង្ករពិភពលោកនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នេះជាលើកទី ៧ ហើយដែលអង្ករកម្ពុជា បានទទួល​ជ័យលាភីជាអង្ករដែលមានគុណភាពល្អ ហើយនេះ គឺជាមោទនភាពសម្រាប់...

ពន្ធលើចំណេញមូលធន២០ភាគរយ នឹងត្រូវអនុវត្តចាប់ពីដើមឆ្នាំ២០២៦តទៅ

សារព័ត៌មានថ្មីថ្មី៖ ពន្ធលើចំណេញមូលធន២០ភាគរយចំពោះទ្រព្យទាំង ៦ ប្រភេទ រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ នឹងត្រូវចាប់ផ្តើមអនុវត្តដំណាលគ្នា ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ។ នេះបើតាមសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៣០ ខែតុលានេះ។​មែនទែនទៅ, រដ្ឋាភិបាលមានផែនការអនុវត្ត...

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យ

នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលមានអាជ្ញាបណ្ណលេខ ម.ហ ៩២ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ចេញដោយធនាគារជាតិ នៃ កម្ពុជា បានចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យជាមួយក្រុមហ៊ុន ខូហ្ស៊ី ហូម ឯ.ក (COZY HOME CO., LTD.) ដែលបានចុះបញ្ជីពាណិជ្ជកម្ម លេខៈ០០០២២២១២ ចុះថ្ងៃទី០២ ខែមករា ​...

គម្រោងទំហំ៥២លានដុល្លាររបស់ADB នឹងជំរុញថាមពលកកើតឡើងវិញនៅកម្ពុជា

សារព័ត៌មានខ្មែរថែម៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥២,៧២លានដុល្លារ សម្រាប់គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា។ គម្រោងនេះនឹងពង្រឹងបណ្តាញបញ្ជូនរបស់ប្រទេសកម្ពុជាដើម្បីធ្វើសមាហរណកម្មថាមពលកកើតឡើងវិញបន្ថែមទៀតទៅក្នុងបណ្តាញជាតិ និងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក។កម្ពុជាបានពង្រីកការផលិតអគ្គិសនីក្នុងស្រុករបស់ខ្លួនយ៉ាងឆាប់រ...

សូមគោរពជូនពរ ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងឱកាសពិធីខួបកំណើត

ថ្នាក់គ្រប់គ្រង និងបុគ្គលិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមគោរពជូនពរ ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងឱកាសប្រារព្ធខួបកំណើត ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ សូមឧកញ៉ា និងក្រុមគ្រួសារ បានប្រកបដោយ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា  ឈ្លាសវៃ សេចក្ដីសុខចម្រើនគ្រប់ប្រការ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ​​​​​​​...

អនុស្សរណៈការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការសម្រុះសម្រួល ដោះស្រាយវិវាទ នៃអាជា្ញធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

Cambodia Express News: នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការ​អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ​​​​​​​​​​​​​​​​​​​​​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) សមាគមធនាគារនៅកម្ពុជា (ស.ម.ក.) និង សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា (ស.ម.ក.) បានចុះអនុស្សរណៈនៃការ...

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមបញ្ចេញប្រាក់សន្សំប្រមាណជាង២០០លានដុល្លារ ដើម្បីបំពេញការចំណាយប្រចាំឆ្នាំនេះ

សារព័ត៌មានថ្មីថ្មី៖ ក្នុងឆមាសទី១ ការប្រមូលចំណូលថ្នាក់ជាតិ គឺសម្រេចបានត្រឹម ១៤ ៩៥៩ ០៣៥លានរៀល (ប្រមាណ ៣ ៧០០លានដុល្លារអាម៉េរិក)។ រហូតដល់ដំណាច់ឆ្នាំ២០២៥ ការប្រមូលចំណូលនេះអាចសម្រេចត្រឹម ៩៧,៥ភាគរយប៉ុណ្ណោះ ខណៈការចំណាយប្រចាំឆ្នាំមានសន្ទុះលឿន និងទំហំធំជាងចំណូល។ ការណ៍នេះ រដ្ឋាភិបាល​នឹងមានការចាំបាច់ត្រូវប្រើប្រាស់ប្រាក់សន្សំរបស់រដ្ឋាភិបាលផ្ទាល់ដល់២០៩លានដុល្លារ​ ដើម្បីបំពេញ ការចំណាយ​​​​​...

NBC៖ សេដ្ឋកិច្ចកម្ពុជាសម្រេចកំណើនបាន៥,៩ភាគរយ នៅឆមាសទី១

យោងតាមសារព័ត៌មានថ្មីថ្មី៖ ឆមាសទី១ បើទោះបីជាប្រឈម នឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ តែសេដ្ឋកិច្ចកម្ពុជានៅសម្រេចបានកំណើន ៥,៩ ភាគរយ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលបានបញ្ជាក់ថា កំណើននេះត្រូវបានគាំទ្រដោយ​​​​ ការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងវិស័យកសិកម្ម ខណៈវិស័យសំណង់និងអចលនទ្រព្យ​ បន្តមានភាពទន់ខ្សោយ។របាយការណ៍ឆមាសទី១​​​​​​​​...

ទំហំឥណទានក្នុងប្រព័ន្ធធនាគារកម្ពុជា​ កើនឡើងជិត ៣ ភាគរយ នៅឆមាសទី១

សារព័ត៌មានកម្ពុជាថ្មី៖ ទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា សម្រេច​បាន​ចំនួន ៦១,៨ ពាន់លានដុល្លារ កើនឡើង ២,៩% គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៥។ នេះបើយោងតាមរបាយ​ការ​ណ៍​​របស់​ធនាគារជាតិនៃកម្ពុជា (NBC)។របាយការណ៍របស់ NBC បង្ហាញថា ប្រាក់បញ្ញើអតិថិជនមានចំនួន ៦១,៥ ពាន់លានដុល្លារ កើន​ឡើង​ ១៤,៥% និងដើមទុនមានកំណើន ៥,៣% ស្មើនឹងទឹកប្រាក់ ១០,៣ ពាន់លានដុល្លារ។ ​​​​​​​​​​​​​​...

ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២៥ ប៊ីលានដុល្លារ

(យោងតាមសារព័ត៌មានខ្មែរថែម)៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ឈានដល់ ២៤.៨ ប៊ីលានដុល្លារ ពោលគឺកើនឡើង ១០.៤ ភាគរយ ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទីពីរកាលពីពេលថ្មីៗនេះរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។កម្រិតនៃទុនបម្រុងនេះ ស្មើនឹង ៧.៥ ខែនៃការនាំចូលទំនិញ និងសេវាកម្ម ត្រូវបាន​​​​​​​...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានផ្តល់សេវាឥណទានយានយន្ត ជូនដល់អតិថិជនទូទៅ ទាំងតម្រូវការសម្រាប់ឯកជន សម្រាប់គ្រួសារ និងសម្រាប់អាជីវកម្ម។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានផ្តល់សេវាឥណទានយានយន្ត ជូនដល់អតិថិជនទូទៅ ទាំងតម្រូវការយានយន្តសម្រាប់ឯកជន សម្រាប់គ្រួសារ និងសម្រាប់អាជីវកម្ម។ សូមទាក់ទងមកគ្រឹះស្ថាន ដើម្បីទទួលបានព័ត៌មានលម្អិតអំពីឥណទានយានយន្ដនេះ តាមរយៈទូរស័ព្ទលេខ ០២៣ ៩៧៧ ៧៧៨ និង០១៥ ៧៧៧ ៩២៦ ឬភ្ជាប់សំណើបឋមទៅក្នុងគេហទំព័រខាងក្រោមនេះ។ សូមបញ្ជាក់ថា ពុំមានតំណភ្ជាប់ព័ត៌មានដែលបានបំពេញទៅស៊ីប៊ីស៊ី (CBC) នោះទេ។ ​​​​​​​...