ធនាគារជាតិ នៃកម្ពុជា៖ ឥណទានតាមវិស័យ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើន ២,២% ធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះរួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ ប្រភពធនាគារជាតិនៃកម្ពុជា ...
សារព័ត៌មានថ្មីៗ៖ ធុរជន រួមទាំងភ្ញៀវទេសចរកម្ពុជា និងចិន អាចប្តូររូបិយបណ្ណក្នុងស្រុក ទៅជាប្រាក់រៀលខ្មែរបាន នៅអាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន ពីពេលនេះតទៅ។ ការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Travelex ដែលជាក្រុមហ៊ុនប្តូរប្រាក់បរទេសឈានមុខគេ ចាប់ផ្តើមជួញដូរប្រាក់រៀលរបស់កម្ពុជាក្នុងបរិវេណព្រលានយន្តហោះឆុងជីង។ ធនាគារជាតិ នៃកម្ពុជា បានស...
នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថ្នាក់គ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី បី ម.ក ដឹកនាំដោយលោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ ...
រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០រៀល និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យោងតាមអនុក្រឹត្យលេខ ២៣១-អនក្របក ស្តីពីការចេញផ្សាយធនប័ត្រអនុស្សាចរីយ៍ ប្រភេទ២០០,០០០រៀល ចុះហត្ថលេ...
ជូនចំពោះអតិថិជនទាំងអស់ជាទីគោរព គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖ កន្លងមកថ្មីៗនេះ មានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពឆបោកតាមរយៈទំនាក់ទំនងទូរស័ព្ទទៅអតិថិជន ដើម្បីទារប្រាក់ពីអតិថិជនដូចជា៖ ផ្ញើប្រាក់សម្រាប់បង់ឥណទានប្រចាំខែដោយមានការចុះភាគរយ បង់សោហ៊ុយដើម្បីទទួលបានឥណទានរៀបចំឡើងវិញ បង់សេវាអនុម័តកម្ចីរហ័ស និងថ្លៃសេវាផ្សេងៗជាថ្នូរ...
គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមគោរពជូនពរ បវរសួស្ដី សិរីមង្គល មហាប្រសើរ ជូនចំពោះ ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងឱកាសពិធីខួបកំណើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ...
ឧកញ៉ា តាំង គួងហាវ និងលោកជំទាវ អែម សុគៀង សមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការចូលរួមបរិច្ចាគថវិការបស់ ឧកញ៉ា តាំង គួងហាវ និងលោកជំទាវ អែម សុគៀង តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន...
ឧកញ៉ា តាំង គួងហាវ អគ្គនាយក ក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក និងជាប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងដំណើរទស្សនៈកិច្ចចុះសួរសុខទុក្ខកម្មករ និងថ្នាក់គ្រប់គ្រង រោងចក្រថ្មអារ សំបូរ ម៉ាញនីង ស្ថិតនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនៈកិច្ចនេះដែរ ...
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ធនាគារជាតិ នៃ កម្ពុជា បានចេញសេចក្ដីណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទូទាំងប្រទេស ក្នុងការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ដែលចាស់ ឬប្រឡាក់ ដោយមិនមានគិតកម្រៃសេវាពីអតិថិជននៅទូទាំងប្រទេស យោងតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ...
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដែលជាឆ្នាំប្រតិបតិ្តការណ៍ទី៤របស់គ្រឹះស្ថាន។ ក្នុងរបាយការណ៍នោះបានបង្ហាញអំពីសកម្មភាពប្រតិបត្តិការ ការពង្រឹកសេវាកម្មជូនអតិថិជន កម្មវិធីអភិបាលកិច្ច កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស កម្មវិធីគាំពារសហគមន៍ និងការទទួលបានសមិទ្ធិផលផ្សេងៗ។ ...
ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាប្រិយភាពនៃការទូទាត់តាមប្រព័ន្ធឌីជីថល ធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងសេវាកម្មទូទាត់ទាំងអស់ ពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការវាយប្រហារតាមអ៊ីនធឺណិត និងពង្រឹងយន្តការគាំទ្រអតិថិជនសម្រាប់ការដោះស្រាយការក្លែងបន្លំការទូទាត់តាមប្រព័ន្ធឌីជី...
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ (២០២៤) ដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី បារមីទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ឧកញ៉ា តាំង គួងហាវ និងលោកជំទាវ ព្រមទាំងប...
យោងតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការទូទាត់ឌីជីថលបានរីកចម្រើនគួរឱ្យកត់សម្គាល់ ស្របតាមដំណើរអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ឌីជីថលមានចំនួន ១.៨ ប៊ីលានប្រតិបត្តិការ ពោលគឺបានកើនឡើង ៦០% ធៀបនឹងឆ្នាំ ២០២២ (១.១ ប៊ីលានប្រតិបត្តិការ) ខណៈដែលចំនួនទឹក...
សូមថ្លៃងអំណរអរគុណដល់ក្រុមហ៊ុន មរកត ថេកណឡជី ដែលបានជូនអំណោយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីបប្រពៃណីជាតិខ្មែរ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨។ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ និងតាមជួយថែរក្សា លោក លោកស្រី នាង កញ្ញា ជាថ្នាក់ដឹកគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមទទួលបាននូវសិរីមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរឿងជានិរន្ដរ៍។ សូមអរគុណ ...
សារព័ត៌មានខ្មែរថាម៖ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីសរុបចំនួន ៥,១២ប៊ីលានដុល្លារ ដល់អតិថិជនចំនួន ១,៥៧លាននាក់ ជាមធ្យម ៣,២៦០ដុល្លារ ក្នុងមួយគណនីកាលពីឆ្នាំមុន និងបានផ្ដល់ការងារផ្ទាល់សម្រាប់ប្រជាជន ២១,៥៦៧នាក់ នៅទូទាំងប្រទេសជាមួយនឹងបណ្តាញអាជីវកម្មចំនួន ៩០៤ការិយាល័យ។ របាយការណ៍ហិរញ្ញវត្ថុផ្នែកឥណទាន ត...